នារសៀលថ្ងៃចន្ទ ១កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទីនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិការយៈពេល៩ខែ ឆ្នាំ២០២៣ ដោយមានការអញ្ជេីញចូលរួមពីគ្រប់តំណាងអង្គភាពថវិកា ទាំងនៅថ្នាក់កណ្ដាលនិងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដើម្បីតាមដានវឌ្ឍនភាពការអនុវត្តថវិការយៈពេល៩ខែ, ពិនិត្យលទ្ធភាពធ្វេីចលនាឥណទានផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យអស់លទ្ធភាព និងបំពេញលក្ខខណ្ឌតម្រូវនៃបទដ្ឋានគតិយុត្តពាក់ព័ន្ធ។